សូមអរគុណដល់លោកអ្នកដែលបានចូលរួមឆ្លើយសំណួរស្ទង់មតិនេះ! ព័ត៌មានដែលលោកអ្នកបានចែករំលែកនឹងចូលរួមចំណែកក្នុងការ អភិវឌ្ឍធនធាននានាសំរាប់ជួយដល់មនុស្សចាស់ចំរុះជាតិសាសន៍ក្នុងការដាក់ពាក្យសុំជំនួយផ្សេងៗពីកម្មវិធីជំនួយរបស់រដ្ឋទាំងនោះ។ ប្រសិនបើលោកអ្នកចង់ដឹងពត៌មានអ្វីបន្ថែមស្តីពីការដាក់ពាក្យសុំជំនួយផ្សេងៗពីកម្មវិធីជំនួយរបស់រដ្ឋទាំងនោះសូមធ្វើការទំនាក់ទំនងដូចខាងក្រោម៖

អង្គការ សម្ព័ន្ធជាដៃគូរសំរាប់មនុស្សចាស់ (Diverse Elders Coalition): www.diverseelders.org/learn/?issue=medicaid-medicare
អង្គការសម្ព័ន្ធជាដៃគូរសំរាប់មនុស្សចាស់ (Diverse Elders Coalition) យើងខ្ញុំមានបណ្ណាល័យឌីជីថលដែលមានខិត្តប័ណ្ណព័ត៌មានមួយចំនួនស្តីអំពី មេឌីឃែ( Medicare) និង មេឌីឃែដ (Medicaid) ដែលមាន 6 ភាសា ផ្សេងៗគ្នា។

អង្គការ ក្រុមប្រឹក្សាជាតិសំរាប់មនុស្សចាស់ (National Council on Aging): ដែលមានសៀវភៅណែនាំស្តីពី
“ វិភាគទានរបស់លោកអ្នក គឺឥឡូវនេះបានជួយសន្សំសំចៃដល់មនុស្សចាស់” www.ncoa.org/economic-security/money-management/budgeting/you-gave-now-save-benefits-for-seniors/
អង្គកា ក្រុមប្រឹក្សាជាតិសំរាប់មនុស្សចាស់: “ វិភាគទានរបស់លោកអ្នក គឺឥឡូវនេះបានជួយសន្សំសំចៃដល់មនុស្សចាស់ ”
បានផ្តល់ព័ត៌មានលម្អិតអំពីកម្មវិធីអត្ថប្រយោជន៍ផ្សេងៗ ថាតើអ្នកណាខ្លះដែលអាចមានសិទ្ធិទទួលបានកម្មវិធីជំនួយរបស់រដ្ឋទាំងនោះ និង
ថាតើត្រូវធ្វើយ៉ាងណាដើម្បីទទួលបានព័ត៌មានបន្ថែម និង ការដាក់ពាក្យសុំកម្មវិធីជំនួយរបស់រដ្ឋទាំងនោះ សៀវភៅណែនាំនេះគឺមានជា
ភាសាអង់គ្លេស, ស្ប៉ានីស និង ចិន។
លោកអ្នកអាចស្នើសុំច្បាប់ចម្លងបានដោយទូរស័ព្ទមកកាន់ អ្នកជួយស្វែងរកព័ត៌មានពីការថែទាំមនុស្សចាស់ (Eldercare Locator) ដែលមានទូរស័ព្ទលេខ៖1-800-677-1116

អង្គការ មជ្ឈមណ្ឌលធនធានថ្នាក់ជាតិសំរាប់មនុស្សចាស់ជនជាតិអាស៊ី អាមេរិកកាំង និង ប៉ាស៊ីហ្វិក
(National Resource Center on AAPI Aging): www.napca.org/resource/medicare-information-assistance/
អង្គការ មជ្ឈមណ្ឌលធនធានថ្នាក់ជាតិសំរាប់មនុស្សចាស់ជនជាតិអាស៊ី អាមេរិកកាំង និង ប៉ាស៊ីហ្វិក មានសៀវភៅណែនាំលំសំរាប់អង្គការ
ថ្នាក់ជាតិ ថ្នាក់តំបន់ និង ក្នុងសហគមន៍នានាដែលមានលទ្ធភាពផ្ដល់ជូន ជាភាសាផ្សេងៗទាក់ទងនឹងព័ត៌មាន និង ជំនួយសំរាប់កម្មវិធី
មេឌីឃែរ និង កម្មវិធីជំនួយរបស់រដ្ឋទាំងនោះ ក៏ដូចជាមានសៀវភៅណែនាំអំពីរបៀបស្នើសុំអ្នកបកប្រែភាសា ដោយឥតគិតថ្លៃពីការិយាល័យ
រដ្ឋបាលសន្តិសុខសង្គម (Social Security Administration) ជាដើម។